គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ខែកញ្ញា ឆ្នាំ២០២៦ ជាខែដ៏មានតម្លៃបំផុតសម្រាប់ក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេល

កាលបរិច្ឆេទ: ២១ កញ្ញា ២០២៦ / ការអភិវឌ្ឍន៍ / Author : ATH Sokren

ខែកញ្ញា ឆ្នាំ២០២៦ នឹងត្រូវបានចារឹកទុកក្នុងការចងចាំរបស់ក្រុមហហ៊ុន-សហគ្រាសប៉េប៉េអឹម-ខនហ្វីរេលថា ជាខែដ៏អស្ចារ្យមិនអាចបំភ្លេចបាន។ ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្នាក់ការកណ្តាលនៅចោមចៅរបស់យើង និង showroom នៅចំកណ្តាលទីក្រុងបានទទួលស្វាគមន៍ព្រឹត្តិការណ៍ចំនួនបី ដែលព្រឹត្តិការណ៍នីមួយៗរៀបរាប់ពីសាច់រឿងតែមួយតាមរបៀបរៀងៗខ្លួន គឺរឿងរ៉ាវស្តីពីដំណើរផ្សងព្រេងរបស់ខ្មែរផ្តើមចេញពីចំណុចមួយដែលស្ទើរតែគ្មានអ្វីសោះកាលពីសាមសិបឆ្នាំមុនរហូតបច្ចុប្បន្នទទួលបានការទទួលស្គាល់ដល់ទ្វីបអាហ្រ្វិកនិយាយភាសាបារាំង។ កម្មវិធីប្រគល់ពានរង្វាន់គីណាល់ និងពានរង្វាន់ត្នោតមាសដល់អ្នកស្រាវជ្រាវវ័យក្មេង ការប្រារព្ធខួប៣០ឆ្នាំរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម និងខួប២៥ឆ្នាំរបស់ក្រុមហ៊ុនខនហ្វីរេល និងពិធីសម្ផោធបើកដំណើរការ showroom របស់ក្រុមហ៊ុនខនហ្វីរេល សម្ពោធហាងកាហ្វេត្នោត និងហាងភីហ្សាប្រហុក (Thnot Café & Pizza Prahok)  ជាព្រឹត្តិការណ៍បីផ្សេងគ្នាតែមានជំនឿយ៉ាងមុតមាំដូចគ្នាថា ប្រទេសជាតិមួយមិនអាចមានឯករាជ្យភាពពេញលេញបានឡើយ ប្រសិនបើប្រទេសនោះមិនមានភាពជាម្ចាស់ការលើវិស័យសុខាភិបាល និងចំណីអាហារនោះទេ។